មានទឹកជំនន់ ថ្មីមួយបានកើត មានឡើង នៅ ភាគខាងកើតនៃប្រទេស ប៉ាគីស្ថាន ហើយ មានប្រជាជន ជាង មួយ លាន ធ្វើការភៀសខ្លួន ដើម្បី រកទីសុវិត្ថិភាព ។ ព្រឹត្ដិការណ៏ នេះ បានកើត ឡើង នៅថ្ងៃ ទី ២៦ ខែ សីហា ឆ្នាំ ២០១០ ហើយ គ្រោះមហន្ដរាយ កាន់តែ មានផល ប៉ះទង្គិច ធ្ងន់ធ្ងរ ៗ ឡើង រហូត មកទល់ ថ្ងៃនេះ ។ បើតាម សេចក្ដី រាយការណ៏ របស់ មន្ដ្រី របស់អង្គការសហប្រជាជាតិ បានអោយដឹង ថា ទឹកជំនន់ នោះ បានធ្វើ អោយ មាន មនុស្សជា ច្រើន ត្រូវប្រឈមមុខ នឹង ការចាក់ ចេញពីផ្ទះ របស់ពួកគេ នៅក្នុង ខេត្ដ ស៊ីន នៅតាម បណ្ដោយ មាត់ទន្លេ ស្វូឡិន អ៊ីនដាស ។
អាជ្ញាធម៌ ប៉ាគីស្ថាន បានបញ្ជា អោយ ប្រជាជន ដែលរស់នៅតំបន់នោះ ត្រូវចាក់ចេញ ផ្ទះរបស់ពួកគេ បន្ទាប់ពី មានការកើនឡើង នៃ កំពស់ទឹក របស់ទន្លេ ដែលធ្វើ អោយ ទំនប់ទឹក មិនអាចការពារ បាន។ ប្រជាជនដែលរស់នៅ តំបន់នោះ ជា ១០ ពាន់នាក់ ត្រូវបានភៀសខ្លួន កាល់ពីថ្ងៃអង្គារកន្លងទៅនេះ ។














