Blogger news

Share/Bookmark

ដំណើរទស្សនះកិច្ចសិក្សាទៅកាន់កាសែតដើមអម្ពិល


ដំណើរទស្សនៈកិច្ចរបស់ផ្នែកទំនាក់ទំនងសង្គមនៃសាលាបច្ចេកទេសដុនបូស្កូខេត្ដព្រះសីហនុ ក្នុងដំណើរការទស្សនៈកិច្ចនោះមានរយៈពេលបីថ្ងៃ គឺ ចាប់ពីរថ្ងៃទី ២៦រហូតដល់ថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០១០ ។ ដំណើរទស្សនៈកិច្ចនោះ មានសិស្សចូលរួមទាំងអស់ចំនួន ២០ នាក់របស់ផ្នែកទំនាក់ទំនងសង្គម ខេត្ដព្រះសីហនុ។
នៅថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០១០ក្រុមសិស្សសាលាបច្ចេកទេសដុនបូស្កូ បានធ្វើដំនើរចុះកម្មសិក្សា នៅទីស្នាក់ការកាសែតដើមអម្ពិល ដែលជាទីស្នាក់ការកាសែតមួយស្ថិតនៅតាមបន្ដោយផ្លូវ មុនីវង្ស នៅក្បែរក្រសួងព័ត៍មាន ហើយការធ្វើដំនណើរទស្សនៈកិច្ចនោះដែរ មានលោក ទត គឹមសៀន ជាអ្នកដឹកនាំ ក្នុងដំនើរទស្សនៈកិច្ចនោះ ។ ក្នុងដំនើរនោះក្រុមសិស្សទាំងអស់ស្វែងយល់ពីរសារះសំខាន់របស់ប្រព័ន្ធផ្សព្វផ្សាយ និង របៀបនៃការផ្សព្វផ្សាយ របស់ការសែតដើមអម្ពិល ។ និពន្ធនាយករង របស់ទស្សនាវដ្ដី មរកត បានធ្វើការ ពន្យល់ពីរការយកព័ត៍មាននិងការសរសេរព័ត៍មានដែល ត្រូវធ្វើយ៉ាងណាតំរូវតាមតំរូវការរបស់ មិត្ដអ្នកអាន ឲ្យ ល្អ។ គាត់បន្ថែមថា ដំបូងគាត់សរសេរទស្សនាវដ្ដី ជាលក្ខណៈស ខ្មៅ ដោយសារតែមានការគាំទ្រ ពីរ មិត្ដអាន និងបានសំនូមពរអោយ ទស្សនាវដ្ដីមរកត បោះពុម្ភផ្សាយជាលក្ខណពណ័ទាំងអស់ ។ ហើយបន្ទាប់មក ពួកគាត់ក៏បានធ្វើការផ្លាស់ប្ដូរជាលក្ខណៈពណ៍ធម្មជាតិវិញម្ដង។ ការសរសេរអត្ថបទ ផ្ដោតសំខាន់នៅអ្វីដែល ពិតជាក់ស្ដែង និង មានតំលាភាពចំពោះមិត្ដអ្នកអាន និងអ្នកគាំទ្រផងដែរព្រោះការចេញផ្សាយមានលក្ខណៈទូលំទូលាយ ហើយប្រសិនបើ មិត្ដអ្នកអាន សំនូមពរ ចង់បានប្រភេទព័ត៍មានប្រភេទណាច្រើន យើងត្រូវតែយកព័ត៍មាននោះ អោយបាន ជាដាច់ខាត់និងត្រូវបំពេញបំណងរបស់ពួកគាត់ដោយចាត់ទុកអ្នកអានជាស្ដេចនិងគោរពលើមតិយោបល់របស់
ពួកគាត់ បើសិនវាពិតជាត្រឹមត្រូវ។ ដោយឡែក លោកម៉ា យ៉ារិទ្ធ ជាប្រធានគ្រប់គ្រងបច្ចេកទេស និងផ្សព្វផ្សាយរបស់វិទ្យុដើមអម្ពិល បាននិយាយថា អ្នកកាសែតសំខាន់ ការយកព័ត៍មានអោយទាន់ពេលវេលា និងកុំឲ្យព័ត៍មានអស់តំលៃ គឺត្រូវធ្វើយ៉ាងណាអោយការផ្សាយ ទាន់ពេលវេលានិងទាន់សភាពដែលបានកើតឡើង នៃព្រឹត្ដិការណ៍នោះ ។ គាត់បានបន្ថែមថា ក្នុងនាមជាអ្នកកាសែតមិនមែនសំខាន់លើ សំលៀកបំពាក់និងអ្វីខាងក្រៅទេ សំខាន់លើការស្រលាញ់ទួនាទី ជាអ្នកកាសែត និងត្រូវធ្វើយ៉ាងណាព័ត៍មានដែលទទួលបាន គឺត្រឹមត្រូវ និង ធ្វើឲ្យសង្គម ប្រតិកម្មចំពោះព័ត៍មាននោះ ។ ជាពិសេស ការចាក់ផ្សាយព័ត៍មានតាមរយះវិទ្យុ ធ្វើយ៉ាងអោយទាន់ពេលវេលា និង ធ្វើការផ្លាស់ប្ដូរព័ត៍មានជាប្រចាំនៅពេលមានអ្វីថ្មីចូលដល់ ដូចជា ព្រឹត្ដិការណ៍នយោបាយ ព្រឹត្ដិការណ៍សង្គម មានដូចជា បញ្ហាទឹកជំនន់គ្រោះរាំងស្ងួត ជាដើម ។ ព័ត៍មានដែល លើសពីរ២០ នាទី ចាត់ទុកថា ព័ត៍មាននោះគ្មានប្រយោជន៍ ឬ ជាព័ត៍មានស្អុយមិនអាចផ្សព្វផ្សាយបានទេ។
ចុងបញ្ចប់នៃការស្វែងយល់ពីរប្រព័ន្ធផ្សព្វផ្សាយរបស់ការសែតដើមអម្ពិល រួចមក ធ្វើ អោយយើងទាំងអស់គ្នាដឹងថា ប្រព័ន្ធផ្សព្វផ្សាយមានសារះសំខាន់ណាស់សំរាប់យើងទាំងអស់គ្នា។ ក្នុងនាមយើងជា មនុស្សម្នាក់ដែលរស់នៅក្នុងទឹកដី ខ្មែរ គួរចូលរួមជាមួយកិច្ចការផ្សេងៗរបស់សង្គមដើម្បីជួយសង្គម និង ធ្វើអោយសង្គម មានភាពរីកចំរើន ៕

0 comments:

Site Search