Blogger news

Share/Bookmark

ដំណើរទស្សនៈកិច្ចនៅស្ងានីយ៍ទូរទស្សន៍ទទក


សព្វថ្ងៃនេះប្រព័ន្ធផ្សព្វផ្សាយ នៅប្រទេសកម្ពុជាកំពុង តែរីកចំរើនគួរអោយកតសំគាល់ និងមានការចូលរួមយ៉ាងខ្លាំង ពីរ
សំនាក់យុវជន និង ប្រជាជនផងដែរ។ក្នុងនោះផងដែរ គេសង្កេតឃើញមាន ស្ងានីយ៍
ទូរទស្សន៍ជាតិកម្ពុជា ដែលជាទូរទស្សន៍របស់ជាតិ ដែលមានភាពល្បីល្បាញនៅក្នុង
ប្រទេសកម្ពុជា យើងសព្វ ថ្ងៃនេះ ។ទន្ទឹមនិង នេះ នៅថ្ងៃទី២៨ខែ ឧសភា ឆ្នាំ ២០១០មាន
សិស្សផ្នែកទំនាក់ទំនងសង្គម របស់សាលាបច្ចេកទសដុនបូស្កូខេត្ដព្រះសីហនុ បានចុះសិក្សាស្វែងយល់ពីរការផ្សព្វផ្សាយរបស់ ស្ថានីយ៏ទូរទស្សន៍នេះ ផងដែរ ដោយសារតែពួកគាត់យល់ឃើញថា ទទក ជាទូរទស្សន៏របស់ជាតិ ដែលមានបទពិសោធន៏យូរឆ្នាំ និង មានការផ្សព្វផ្សាយ
មានលក្ខណះទូលំទូលាយ សំរាប់ប្រជាជនខ្មែរក្នុងប្រទេស និង ក្រៅប្រទេសផងដែរ ។ លើសពីរនេះ ទៅ ទៀត ស្ថានយ៏ទទក មានកន្លែង និង ការយកព័ត៍មានមានលក្ខណះទូលំទូលាយ ។ក្រុមនិស្សិតរបស់សាលាបច្ចេកទេស
ដុនបូស្កូ បានធ្វើការស្វែងយល់ពីរសារះសំខាន់ របស់ប្រព័ន្ធផ្សព្វផ្សាយ របស់ខ្មែរយើងបច្ចុប្បន្ន និង ស្វែងយល់ពីរដំណើរការនៃ ការចាក់ផ្សាយរបស់ទូរទស្សន៏ និងដំណើរការរបស់ប្រព័ន្ធអេឡិចត្រូនិចផ្សេងៗរបស់ទូរទស្សន៏ ។លោក នួសុវណ្ណា ជាអនុប្រធានបច្ចេកទេសរបស់បានមានប្រសាសរៀបរាប់ពីរសារះសំខាន់របស់ប្រព័ន្ធធីឌីអឹមប៊ី។
ដោយពួកគាត់ស្វែងយល់ពីរដំណើរការប្រព័ន្ធ ធីឌីអឹមប៊ី ដែលជាប្រព័ន្ធមួយ អនុវត្ដក្នុងការផ្សាយរបស់ ទូរទស្សន៏ ។ ក្រោយពីរបានធ្វើការណែនំា ពីរដំនើរការនោះរួចមក សិស្សទាំងអស់ស្វែងយល់បន្ដ ក្នុងការថតជាលក្ខណះការនិយាយសារព័ត៍មាន និងយកប្លង់ក្នុងការថតផងដែរ។ លើសពីរនេះទៅទៀត ក្នុងប្រព័ន្ធផ្សព្វផ្សាយ អ្វីដែលសំខាន់ ហើយមិនអាចចៀសរួច គឺ ការរចនារូបភាព ក្នុងការរចនារូបភាព មានវិធីជាច្រើន ដែល យើងត្រូវតែចេះ និងអនុវត្ដ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយ ព្រោះ ក្នុងការថត តែងមានការខុសឆ្គង ជាពិសេស ការថតវីឌីអូរ យើងត្រូវតែយកមកកាត់តនិងបញ្ចូលសំលេង មុននិង ធ្វើការចាក់ផ្សាយជាសាធារណ ។ សរុបសេចក្ដីមក ក្នុងដំណើរការផ្សាយរបស់ទូរទស្សន៏ទទក ត្រូវមានដំនាក់កាលជាច្រើន និងជាលំដាប់ៗ ។ ហើយដោយសារតែ ទទក ជាស្ថានីយ៏របស់ជាតិ ទទក ធ្វើការផ្សព្វផ្សាយ សំខាន់ទៅលើ ព្រឹត្ដិការណ៏របស់ជាតិ ព្រឹត្ដិការណ៏សង្គមដូចជា ចាស់ជរា គ្រោះធម្មជាតិ គ្រោះទឹកជំនន់ ការបង្កបង្កើនផលជាដើម។ ចំនុចសំខាន់របស់ការផ្សព្វផ្សាយគឺធ្វើយ៉ាងណា អោយបានត្រឹមត្រូវ និងឆាប់រហ័សទាន់ពេលវេលា៕

0 comments:

Site Search