Blogger news

Share/Bookmark

This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

ខួបលើកទី៥៧ នៃ​បុណ្យ ឯករាជ្យជាតិ​ខ្មែរ

Independent's day


ទិវាខួបអនុស្សាវរីយ៍ លើកទី ៥៧ នៃពិធីបុណ្យឯករាជ្យជាតិ ១៩៥៣-២០១០

ខេត្តព្រះសីហនុ: នៅព្រឹកថ្ងៃអង្គារទី៩ខែវិច្ឆិកានេះ មានការប្រារព្ឋទិវាខួបអនុស្សាវរីយ៍ លើកទី៥៧ នៃពិធីបុណ្យឯករាជ្យជាតិ ដែលមានការចូលរួមយ៉ាងខ្ពស់ខ្ពស់ពីអធិបតីភាព ឯកឧត្តម ស្ប៉ោង សារ៉ាត់ ជាអភិបាលខេត្តព្រះសីហនុ លោកឯកឧត្តម សូ ជុងហ៊ួរ ជាប្រធាន ក្រុមប្រឹក្សាខេត្ត លោកឯកឧត្តមអគ្គកុងស៊ុល វៀតណាម ប្រចាំការនៅខេត្តព្រះសីហនុ មន្ត្រីថា្នក់មុខថ្នាក់ការ លោកប្រធានមន្ទីរ លោកប្រធានកំពង់ផែ លោកគ្រូអ្នកគ្រូ អ្នកប្រឹក្សាឃុំសង្កាត់ កម្មករកំពង់ផែ ប្អូនៗសិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ នៅក្នុងអង្គពិធីនេះ។អង្គពិធីបា្ររព្ឋធ្វើឡើងនៅវេលាម៉ោង ៨:០០ ដោយសំដែងការគោរព ចំពោះវិញ្ញាណក្ខ័ន្ឋនៃយុទ្ឋជនពលីកម្ពុជាតស៊ូដើម្បីទាមទារឯករាជ្យជាតិពីបារាំងតែត្រូវបាន ទទួលមរណះភាព។បន្ទាប់មកលោកអភិបាលខេត្តបានលើកឡើងពីបញ្ហាដែលទាក់ទិនប្រវត្តិសាស្រ្តដែលប្រទេសកម្ពុជា បានជួបប្រទះនូវសង្គ្រាមដែលមានសភាពយ៉ាងជូរចត់សំរាប់ប្រជាជនកម្ពុជា ហើយមិនតែប៉ុណ្ណោះ លោកក៏មានការថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំទាំងអស់ដែលខិតខំ ពុះពាររាល់ឧបសគ្គដើម្បីជួយដល់ប្រទេសជាតិផងដែរ ជាពិសេសក្រោមអធិបតីភាពយ៉ាង ខ្ពង់ខ្ពស់ពីសំណាក់ព្រះបវរាជបិតាជាតិ នរត្តម សីហនុ ដែលជាវីរះក្សត្រដ៏អង់អាចក្លាហាន ផ្តាច់ជ្ញាចិត្តតស៊ូយកឯករាជ្យជាតិពីបារាំងបាន។ លោកបានផ្តាំផ្ញើទៅដល់ ប្រជាជនខ្មែរគ្រប់រូប អោយមានចិត្តអង់អាចក្លាហានដើម្បីបង្ហាញថាខ្មែរជាប្រទេសដែលមាន សុខសន្តិភាព និង ឯករាជ្យជាតិយ៉ាងបរិបូរណ៍ផងដែរ។ហើយជាចុងក្រោយជាកិច្ចបិទនៃអង្គពិធីគណះអធិបតី បានចូលរួម បង្ហោះប៉េងប៉ោង ដែលមានចងភ្ជាប់ជាមួយបណ្តាពាក្យស្លោក ដោយសេចក្តីសាទរយ៉ាងក្រៃលែង។



មានទឹកជំនន់ ថ្មីមួយបានកើត មានឡើង នៅ ភាគខាងកើត​នៃប្រទេស​ ប៉ាគីស្ថាន ហើយ មានប្រជាជន ជាង មួយ លាន ធ្វើការភៀស​ខ្លួន ដើម្បី រកទី​សុវិត្ថិភាព ។ ព្រឹត្ដិការណ៏ នេះ បានកើត ឡើង នៅថ្ងៃ ទី ២៦ ខែ សីហា ឆ្នាំ ២០១០ ហើយ គ្រោះមហន្ដរាយ កាន់តែ មានផល ប៉ះទង្គិច ធ្ងន់ធ្ងរ ៗ ឡើង រហូត មកទល់ ថ្ងៃនេះ ។ បើតាម សេចក្ដី រាយការណ៏ របស់ មន្ដ្រី របស់អង្គការសហប្រជាជាតិ បានអោយដឹង ថា ទឹកជំនន់ នោះ បានធ្វើ អោយ មាន មនុស្សជា ច្រើន ត្រូវប្រឈមមុខ នឹង ការចាក់ ចេញពីផ្ទះ របស់ពួកគេ នៅក្នុង ខេត្ដ ស៊ីន នៅតាម បណ្ដោយ មាត់ទន្លេ ស្វូឡិន អ៊ីនដាស ។

អាជ្ញាធម៌ ប៉ាគីស្ថាន បានបញ្ជា អោយ ប្រជាជន ដែលរស់នៅតំបន់នោះ ត្រូវចាក់ចេញ ផ្ទះរបស់ពួកគេ បន្ទាប់ពី មានការកើនឡើង នៃ កំពស់ទឹក របស់ទន្លេ ដែលធ្វើ អោយ ទំនប់ទឹក មិនអាចការពារ បាន។​ ប្រជាជនដែលរស់នៅ តំបន់នោះ ជា ១០ ពាន់នាក់ ត្រូវបានភៀសខ្លួន កាល់ពីថ្ងៃអង្គារកន្លងទៅនេះ ។

ការសសេរអត្ថបទផ្សព្វផ្សាយនៅលើអ៊ីនធ័រណេត


ការបង្កើតអត្ថបទ ដែលល្អបំផុត គឺជាកត្ដាដែលសំខាន់ និងត្រឹមត្រូវសំរាប់ ដំណើរការ នៅលើ វ៉ិបសាយ ។ ប៉ុន្ដែ ដើម្បី ធ្វើអោយព័ត៌មាន មានប្រជាប្រិយភាព អ្នកត្រូវការ ផ្សព្វផ្សាយវា ។ អ្នកអាចមានប្រភពព័ត៌មានល្អ ប៉ុន្ដែ ប្រសិន បើ គ្មាននរណា ដឹង , វាគឺជាបញ្ហា ។ អ្នកត្រូវមាន ការប្រមូលផ្ដុំ នូវចំនុចសំខាន់ ចំនួន ៥ ដើម្បី អោយ បានល្អៈ
១. ការទំនាក់ទំនងBlogger អ្នកមិនមែនមានតែ ម្នាក់ឯងទេដែល មានអត្ថបទផ្សព្វផ្សាយ ។ នេះ ប្រហែល ដូចជា រឿងដែលមិនល្អ នៅពេលដែលមាន Blog ជាច្រើនទៀតដើម្បីអាន ។

បាល់បោះដុនបូស្កូ


ពាន់រង្វាន់បាល់បោះ ដុនបូស្កូ ឆ្នាំ ២០១០ បានឈានចូលមកដល់ ថ្ងៃទីបី ដែលមានក្រុមកីឡាករមក ពីរផ្នែកទំនាក់ទំនង សង្គម ជួបនឹងផ្នែក យន្ដសាស្រ្ដរថយន្ដ ដែលនៅចុងបញ្ចប់នៃការប្រកួត ថ្ងៃនេះ ក្រុមកីឡាករខាងផ្នែកទំនាក់ទំនងសង្គម យកឈ្នះលើក្រុមកីឡាករ ផ្នែកយន្ដសាស្រ្ដរថយន្ដ ១៣ ទល់នឹង ៦ ។ ហើយដោយឡែកនៅថ្ងៃ ១២ ខែសីហា នេះ គឺ ជាការប្រកួត រវាងសណ្ឋាគារ ជាមួយ និងសិស្សស្នាក់ក្នុង ។

កីឡាបាល់បោះ​ដុនបូស្កូ២០១០


ការប្រកួតបាល់បោះ​ ដើម្បីដណ្ដើម យកពានរង្វាន់ឆ្នាំ ២០១០ របស់សាលាបច្ចេកទេសដុនបូស្កូ ខេត្ដព្រះសីហនុ បានឈានចូល មកដល់ថ្ងៃទី ២​ហើយ ដែលនៅក្នុង ថ្ងៃទី ១០ ខែ​សីហា ឆ្នាំ ២០១០ ដោយមានការចូលរួម ប្រកួត រវាងក្រុម កីឡាករ មកពីរផ្នែក យន្ដសាស្រ្ដរថយន្ដ​ ជាមួយនិងផ្នែក យន្ដសាស្រ្ដទូទៅ ។ នៅតង់ទី មួយ កីឡាករ មកពីរខាងផ្នែក យន្ដសាស្រ្ដរថយន្ដ យកឈ្នះលើក្រុម កីឡាករមកពីរផ្នែកយន្ដសាស្រ្ដទូទៅ ១០ ទល់នឹង ៨ ប៉ុន្ដែជា អកុសល ពេលឈានចូលដល់តង់ទី ២ ក្រុមកីឡាករមក ពីផ្នែកយន្ដសាស្រ្ដទូទៅ យកឈ្នះលើ ក្រុមកីឡាករមក ពីផ្នែក​យន្ដសាស្រ្ដរថយន្ដ ១០ ទល់នឹង ០ ​។​ នៅទីបញ្ចប់ក្រុមកីឡាករផ្នែកយន្ដសាស្រ្ដរថយន្ដ ទទួលបាន ១០ ពិន្ទុ និង ផ្នែកយន្ដសាស្រ្ដទូទៅ ទទួលបាន ១៨ ពិន្ទុ ។ ហើយនៅថ្ងៃទី ១១ ខែសីហា នេះ គឺជាការប្រកួត រវាងផ្នែកទំនាក់ទំនង សង្គម ជាមួយ ផ្នែកយន្ដសាស្រ្ដរថយន្ដ ។

ពានរង្វាន់បាល់បោះដុនបូស្កូ​២០១០


ការប្រកួតបាល់បោះ ដើម្បីដណ្ដើមយក ពានរង្វាន់ ពីរ សាលា បច្ចេក ទេស ដុនបូស្កូ ឆ្នាំ២០១០ បានចាប់ផ្ដើមប្រកួតនៅ ថ្ងៃទី ៩ ខែសីហា ឆ្នាំ​២០១០ ។ ក្រុមកីឡាករ មកពីរផ្នែកទំនាក់ទំនងសង្គម និង ផ្នែកអគ្គីសនី បានធ្វើការ ប្រកួត អស់រយះពេល កន្លះម៉ោង ចាប់ពីម៉ោង១២:00 ដល់​ម៉ោង ១២:៣០ នាទី ហើយ នៅ ចុងបញ្ចប់ ក្រុមកីឡាករ មកពីផ្នែក ទំនាក់ទំនង សង្គម បានយកឈ្នះលើ កីឡាករ មក ពីផ្នែកអគ្គីសនី ​ដោយ ផ្នែកទំនាក់ទំនងសង្គម ទទួល បាន ១៦ ពិន្ទុ និង ផ្នែកអគ្គីសនី ទទួលបាន ៥ ពិន្ទុ ។ នៅក្នុង ការប្រកួតដើម្បី ដណ្ដើម ជើងឯក បាល់ បោះឆ្នាំ ២០១០ នេះ មានការឧបត្ថម្ភធំ ពីរ​លោក ឪពុក សំណាង អធិការ រង ប្រចាំ សាលាបច្ចេកទេសដុនបូស្កូ ខេត្ដព្រះសីហនុ ។ ដើម្បីពង្រឹង វិស័យកីឡាអោយមានភាព រីកចំរើន និង​ដើម្បី បង្កើននូវមិត្ដភាព ក៏ដូចជា កីឡានាំមក នូវសុខភាពល្អទៀតផងនោះ សាលា បច្ចេក ទេសដុនបូស្កូ ចាត់ទុកវិស័យកីឡា ផ្នែកសំខាន់មួយសំរាប់យុវជនខ្មែរ ។​ ហើយនៅវគ្គបន្ដទៀត នៅថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០១០ គឺ ផ្នែកយន្ដសាស្រ្ដទូទៅ ជួបជាមួយនឹង ផ្នែកយន្ដសាស្រ្ដរថយន្ដ ។​​

FBI សុំអោយវីគីភីឌាលុបត្រារបស់ខ្លួនចេញពីទំព័រវីគី


សប្ដាហ៏នេះ ញួយ៉កញួ និង ប៊ីប៊ីស៊ីញួ បាននិយាយថា ការិយាយ័យ សហព័ន្ធ ស៊ើបអង្កេត (FBI ) បានផ្ញើលិខិតទៅអោយមូលដ្ឋានរបស់វីគីភីឌា សុំអោយលុបរូបថតត្រារបស់ បូរ៉ាអួ ពីក្នុងវីគីភីឌា ប៉ុន្ដែត្រូវបានពូកគេឆ្លើយបដិសេដ។ តើគួរតែលុបត្រារបស់FBI ចេញពីវីគីភីឌារឺយ៉ាងណា?

វាបានក្លាយទៅជា ចំណាប់អារម្មណ៏មួយដែលថា ត្រារបស់ FBI ត្រូវបានផ្សព្វផ្សាយដោយ គ្មាន សេចក្ដីអនុញ្ញាត ពីរការិយាល័យ សហព័ន្ធស៊ើបសង្កេត ។ វាជារឿងដែល ខុសច្បាប់ដោយ សារតែយក ត្រារបស់ ការិយាល័យសហព័ន្ធស៊ើបអង្កេតដោយ មិនបានអនុញ្ញាតត្រឹមត្រូវ។
ត្រារបស់ការិយាល័យសហព័ន្ធស៊ើបអង្កេត គឺជាគ្រឿងសំគាល់របស់ក្រសួងយុត្ដិធម៌ ។ ត្រានោះ គឺត្រូវបានហាមឃាត់ដោយ 18 United states code ។

ទូទៅ








វីឌីអូ


អំពីយើងខ្ញុំ

webblogschool គឺជា Blog ដែលបានបង្កើតឡើង ក្នុងគោល បំណង ដើម្បីចែករំលែក ចំនេះ ដឹង និង អ្វីដែល កើត មានឡើង នៅក្នុង សង្គម ខ្មែរ នៅលើពិភពលោក ជាភាសា ខ្មែរ ។
ម៉្យាងទៀត ដើម្បី ពង្រឹងនូវ ចំនេះ ដឹង របស់ យើង ខ្ញុំ​ផ្ទាល់ នៅលើ ប្រព័ន្ធ អ៊ីនធ័រណេត ដើម្បី អភិវឌ្ឍន៏ អោយឈាន ដល់ចំនុច មួយ ពិតប្រាកដ​អាច យក ទៅ ប្រកួត ប្រជែង នៅក្នុងសង្គម ខាងក្រៅ បាន ។​ បច្ចុប្បន្នសិក្សា នៅផ្នែកទំនាក់ទំនង​សង្គម នៅសាលាបច្ចេកទេស​ដុនបូស្កូ ខេត្ដ ព្រះសីហនុ ដែល ផ្ដោត សំខាន់ ទៅ លើ ប្រព័ន្ធ ផ្សព្វផ្សាយ ដូចជា អ្នក កាសែត , ការយកព័ត៌មាន , ការបង្កើតWebsit , ការថតវីឌីអូរ ជាដើម ។

ដំណឹងជ្រើសរើសនិស្សិត

ដំណឹងជ្រើសរើសនិស្សិតឆ្នាំសិក្សាថ្មីរបស់សាលាបច្ចេកទេសដុនបូស្កូខេត្ដព្រះសីហនុ

សាលាបច្ចេកទេសដុនបូស្កូ ខេត្ដព្រះសីហនុ មានកិត្ដិយល​ សូមជំរាបជូនដល់ សិស្សានុសិស្ស និង អាណាព្យាបាល របស់និស្សិត អោយបានជ្រាបថា សាលា​​បច្ចេកទេសដុនបូស្កូ ចាប់ផ្ដើម ធ្វើការ ប្រលង ជ្រើសរើស និស្សិត ទាំងស្រី ទាំងប្រុស អោយចូលសិស្សា នៅឆ្នាំ សិក្សាថ្មី​​ ដែលចាប់ ផ្ដើម ទទួលពាក្យ និង សម្ភាសន៏​ ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១០ ។ និង ធ្វើការប្រលង នៅថ្ងៃទី ២០ ខែ សីហា ឆ្នាំ ២០១០ ហើយ ធ្វើការប្រកាសលទ្ធផល នៅថ្ងៃទី ២៤ ខែ សីហា ឆ្នាំ​ ២០១០ ។​ ចាប់ផ្ដើម លក់ពាក្យចាប់ ពីថ្ងៃផ្សាយដំណឹង នេះតទៅ ​​(១ ច្បាប់តំលៃ ៣០០០រៀល) ។

មានកម្មវិធីសិក្សា ទៅលើ ផ្នែកចំនួនប្រាំ ដូចជា៖

1. ផ្នែកទំនាក់ទំនងសង្គម (១២នាក់)
2. ផ្នែកលេខាធិការ(៣០នាក់)
3. ផ្នែកអគ្គីសនី​(៥០នាក់)
4. ផ្នែកយន្នសាស្រ្ដរថយន្ដ (៥០នាក់)
5. ផ្នែកយន្នសាស្រ្ដទូទៅ​ (៥០នាក់)


សំណុំលិខិតសម្ភាសន៏ និង ដាក់ពាក្យ

1. បំពេញប្រវត្ថិរូប
2. លិខិតបំពេញការសិក្សា ឬ កាតសិស្ស (ថតចម្លង១ច្បាប់ និង ច្បាប់ដើម)
3. សៀវភៅគ្រួសារ(ថតចម្លង១ច្បាប់ និង ច្បាប់ដើម)
4. ចំពោះសិស្សកាតូលិកត្រូវភ្ជាប់មកជាមួយ លិខិតបញ្ជាក់ពីរលោក បូជាចារ្យ គ្រប់គ្រង គ្រឹស្គបរិស័ទ ឬនាយកសាលាដោយ បញ្ចាក់ពីរស្ថានភាព គ្រួសាររបស់បេក្ខជន ។
5. រូបថតទំហំ ៤x៦ ចំនួន៣​សន្លឹក (ថតថ្មី)។


លក្ខណះរបស់បេក្ខជនមានដូចខាងក្រោម ៖

1. ពិតជាក្រលំបាក ឬ កំព្រាឪពុកម្ដាយប្រាកដមែន
2. កំរិតនៃការសិក្សា យ៉ាងហោចណាស់ធ្លាក់បាក់ឌុប
3. ផ្នែកលេខាធិការជា យុវនារីដែលមានអាយុ មិនលើសពីរ ២១ឆ្នាំ រៀនចប់ថ្នាក់ទី ១២ ដោយពិន្ទុមិនទាបជាង ៦០% (គិតជាមធ្យម) ហើយចេះអាន និងសសេរភាសា​អង់គ្លេស
4. មានចរិយាសម្បតិ្ដល្អ ចេះអំណត់ ឧស្សាហ៏ ចេះគោរពកោតខ្លាច និងមានទឹកចិត្ដ
5. ស្រលាញ់វិជ្ជាជីវះ និងតាំងចិត្ដក្នុងការរៀនសូត្រដោយ យកចិត្ដទុកដាក់
6. មិនមានការសិក្សានៅមហាវិទ្យាល័យផ្សេងៗ
7. ពិតជាសិស្សដែលមិនជាប់ ជំពាក់នឹងការរៀបការឡើយ ។


របៀបដាក់ពាក្យ

1. អាណាព្យាបាលត្រូវមកជាមួយបេក្ខជនក្នុងថ្ងៃដាក់ពាក្យ
2. ភ្ជាប់មកជាមួយនូវសំណុំលិខិតផ្សេងៗ
3. ដាក់ពាក្យឲ្យត្រូវនឹងកាលបរិច្ឆេទដែលបានបញ្ជាក់
4. បេក្ខជនត្រូវឆ្លងកាតការសម្លាសន៏ ពីរគណះគ្រប់គ្រងសាលា និងប្រលងវិញ្ញាសារ​ សសេរ ចំនួន៤ មុខវិជ្ជា ។


មុខវិជ្ជាក្នុងពេលប្រលង

1. វប្បធម៌ទូទៅ
2. គណិតវិទ្យា
3. អង់គ្លេស
4. គំនូរល្បងប្រាជ្ញា


ទីតាំង

ក្រុម ១៣ មណ្ឌល ៥​ សង្កាត់ ៤ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ (អូរប្រាំ )។

រូបភាព








ដំណើរទស្សនៈកិច្ចទៅស្ថានីយ៏បាយ័ន

ស្ថានីយ៏ទូរទស្សន៏បាយ័នជាស្ថានីយ៏ដែលចាប់ផ្ដើមដំណើរ​ការនៅក្នុងឆ្នាំ១៩៩៨ដែល
សព្វថ្ងៃនេះ មានបុគ្គលិក​ប្រមាណ​ជា ២០០ជាងនាក់ ។ ហើយកា​រផ្សព្វផ្សាយនៅ បាយ័ន មាន​លក្ខណះ ខុសគ្នាជា
ច្រើនបើយើង ប្រៀបធៀបគ្នាជាមួយ និងស្ថានីយ៏ ទូរទស្សន៏ទទក។ ដើម្បីស្វែងយល់ ឲ្យកាន់តែស៊ីជំរៅ ​ក្រុមនិ​ស្សិត រប​ស់សាលាដុនបូស្កូ បានធ្វើដំណើរទៅកាន់​ទូរទស្សន៏បាយ័នដើម្បី ស្វែងយល់ ពីរដំណើរការ នៃការ​ផ្សាយ​របស់ ទូរទស្សន៏
បាយ័ន ។ ដោយក្រុមន​ ស្សិតបានស្វែ​ងយ​ល់ ទៅ​ការរៀ​បចំ​ទុកដា​ក់ ឯកសារ​របស់ ទូរទស្សន៏បាយ័ន គឺ បាយ័ន មានស័រវ័រមួយ​សំរាប់ស្ថានីយ៏ទូរទស្សន៏ ទាំងមូលដោយ រាល់ឯកសារទាំង អស់ដែល ក្រុមការងារ របស់បាយ័ន បានធ្វើ ឬយកបាន ត្រូវបញ្ចូលទៅក្នុង ស័រវ័រ តែមួយ និង ដាក់វាទៅតាម កន្លែង ហ្វួលឌ័រ ដើម្បីងាយស្រួលក្នុងការយក មកកាត់ត និងធ្វើការចាក់ផ្សាយ នៅលើទូរទស្សន៏។ ចំនែកឯការកាត់ត វីញ ពួកគាត់ប្រើកម្មវិធី Adope Premiere ដើម្បីកាត់ត វីឌីអូរដែល យក បានបន្ទាប់ពីរបានកាត់តរួច ត្រូវបញ្ចូលទៅកាន់Folder ដែលត្រូវបានរៀបចំ ដើម្បី ទុកសំរាប់ចាក់ផ្សាយ ។ បន្ទាប់ពីរការស្វែងយល់ពីរការកាត់ត និងការរៀបចំឯកសាររួចមក ក្រុមសិស្សផ្នែកទំនាក់ទំនង
សង្គមបានធ្វើការស្វែងយល់ពីរដំណើរការរបស់ប្រព័ន្ធ អេឡិចត្រូនិច និង ឧបករណ៏ក្នុងការប្រើដើម្បីចាក់ផ្សាយរួម ដូចជា
Server របស់ទូរទស្សន៏ បាយ័ន និង សំភារះ មួយចំនួន ។ ការស្វែងយល់ពីរ បច្ចេកវិទ្យា របស់ប្រព័ន្ធផ្សព្វផ្សាយ របស់ បាយ័នរួច ហើយ យើងបាន ទៅ កាន់កន្លែងមួយ ចំនួនទៀតដូចជា Studio ជាដើម ដោយStudio នីមួយមាន ការតុមតែង និង ការរៀបចំ ច្រើន បែប ហើយ Studio នៅទីនោះ មានរហូត់ ដល់ ៤ និងតួនាទី ផ្សេងៗ ពីរគ្នា ដូចជា សំរាប់ថតសារព័ត៍មាន ការប្រគុំតន្រ្ដី ការថតសំលេង ល្បែងកំសាន្ដ និងកម្មវិធីជាច្រើនទៀត ផងដែរ៕

list ជាធាតុយ៉ាងសំខាន់ប្រើសំរាប់រៀបចំអត្ថបទរបស់យើង អោយមានរបៀបរៀបរយ មានការបែងចែកតាមប្រភេទ
ទិន្នន័យដើម្បីឲអ្នកអានងាយយល់និងមើលអត្ថបទរបស់យើង។ នៅក្នុងhtml គេចែកlistជាបីរប្រភេទធំៗគឺៈ

  1. Definition List គឺជាលីសនៅលើគេបង្អស់។

  2. Order List គឺជាលីសដែលមានលំដាប់ច្បាស់លាស់។

  3. Unorder list គឺជាលីសដែលបង្កើតOrder list នៅក្នុង Order list​​ ។



Tag List


ការបង្កើតDefinition List(DL)

នៅពេលបង្ហាញៈ

កូដលីសដូបូងរបស់អ្នក

ត្រង់ទីតាំងនេះអ្នកអាចសរសេរអ្វីដែលអ្នកនិងសរសេរ។

នេះជាលំដាប់បន្ទាប់

ត្រង់នេះក៏ដូចកន្លែងមុនដែរអ្នកអាចសរសេរអ្វីក៏បានតាមកិច្ចការរបស់អ្នក។


ការបង្កើត Order List



នៅពេលបង្ហាញៈ

  1. លេខរៀងទីមួយ

  2. លេខរៀងទីពីរ

  3. លេខរៀងទីបីរ


នៅក្នុងOrder list យើងអាចបង្កើតដោយដាក់ប្រភេទលក្ខណៈនៃលេខរៀងដូចខាងក្រោមៈ

នៅពេលបង្ហាញៈ

  1. លេខរៀងទីមួយ

  2. លេខរៀងទីពីរ

  3. លេខរៀងទីបីរ



នៅពេលបង្ហាញៈ

  1. លេខរៀងទីមួយ

  2. លេខរៀងទីពីរ

  3. លេខរៀងទីបីរ



នៅពេលបង្ហាញៈ

  1. លេខរៀងទីមួយ

  2. លេខរៀងទីពីរ

  3. លេខរៀងទីបីរ



នៅពេលបង្ហាញៈ

  1. លេខរៀងទីមួយ

  2. លេខរៀងទីពីរ

  3. លេខរៀងទីបីរ


ការបង្កើត​ Unorder List

នៅពេលបង្ហាញៈ

  1. លេខរៀងទីមួយ

  2. លេខរៀងទីពីរ

  3. លេខរៀងទីបីរ



នៅពេលបង្ហាញៈ

  • លេខរៀងទីមួយ

  • លេខរៀងទីពីរ

  • លេខរៀងទីបីរ



នៅពេលបង្ហាញៈ

  • លេខរៀងទីមួយ

  • លេខរៀងទីពីរ

  • លេខរៀងទីបីរ

HTML


ការណែនាំអំពីរ HTML(Hyper Text Markup Language)



HTML (Hyper TextMarkup Language ) ជាភាសាដំបូង និងជាភាសាមូលដ្ឋានគ្រឹះក្្នុងការបង្កើតWEBSITE ។ គ្រប់ភាសាទាំងអស់ដែលប្រើសំរាប់បង្កើតWEBSITE យើងចាំបាច់ត្រូវប្រើភាសាកូដ HTML ជានិច្ច។ ដូច្នេះ ដំបូងយើងត្រូវត្រូវចេះសរសេរភាសាHTML ជាមុនសិន។ជាពិសេសលោកអ្នកដែលស្រលាញ់ទៅលើជំនាញWEB លោកអ្នកត្រូវចេះភាសាHTML។




ការសរសេរHTML



ភាសាhtml ត្រូវបានសរសេរនៅក្នុងកម្មវិធីមួយចំនួនដូចជា word Processor រឺ Text Editor។ ការសរសេរ​ html គេនិយមប្រើNotepad ព្រោះវាស្រួលប្រើព្រមទាំងមានមកជាមួយនិងwindows តែម្ដង។ យើងអាចទិញកម្មវិធីមួយចំនួនយក


មកសរសេរក៏បានដែរ ដូចជា Microsoft front Page រឺ D​rea​mweaver​ជាដើម។





ធាតុសំខាន់ៗរបស់HTML


      TAG









Tag គឺជាពាក្យ បញ្ជាដែលត្រូវសរសេរក្នុងចន្លោះសញ្ញ"<"និង">"ដើម្បីប្រាប់ទៅ Browser អោយយល់និងបកប្រែ។ Tag របស់HTML ភាគច្រើនត្រូវមានOpen Tag និង Close Tag ។ 

      ATTRIBUE



Attribue គឺជាធាតុរបស់tag ។ Attribue ប្រើដើម្បីកែប្រែលក្ខណៈរូបរាងរបស់tag។ ុ


ការបង្កើតWEB PAGE


      HEAD


    នៅក្នុងHTML អាចដាក់ចំនងជើង៦ យ៉ាងខុសៗគ្នា គឹដោយប្រើ

    Tag ..........


    ដែលក្នុងនោះ N មានតំលៃចាប់ពីរ ១ ទៅដល់ ៦ ហើយលេខ១ មានទំហំធំជាងគេ។


ឧទាហរណ៏ៈ

នៅពេលបង្ហាញៈ


This is h1



This is h2



This is h3



This is h4



This is h5


This is h6


Tag


យើងអាចប្រើប្រាស់នូវAttribute : Align ដើម្បីកំនត់អោយវានៅខាងណាតាមដែលយើងចង់បានដូចជាៈLeft, center, and right។

នៅពេលបង្ហាញៈ


This is Left



This is center



This is right



Tag paragraph


Tag នេះយើងអាចប្រើសំរាប់សរសេរជាកថាខ័ណ្ឌ រឺអត្ថបទ។


នៅពេលបង្ហាញៈ
ត្រង់កន្លែងនេះជាកន្លែងដែលយើងអាចសរសេរអត្ថបទ តាមចិត្ដដែលយើងចង់សរសេរ ។


Font


នៅក្នុងfont ជាAttributeមួយដែលជួលដល់ការលំអរអោយការ​រចនាគេហទំព័រមានភាពស្រស់ស្អាតព្រោះមានពណ៏មានការងាយស្រួលក្នុងការមើល។
Syntax:

នៅពេលបង្ហាញៈ


How to use font


ឧទាហរណ៏ៈ

នៅពេលបង្ហាញៈ
welcome to my blog , If you want to visit Cambodia , you can search by my blog.


ការគូសបន្ទាត់


ដើម្បីគូសបន្ទាត់នៅក្នុងកូដhtml គេប្រើTag"


" ក្នុងនោះយើងអាចប្រើAttribute​ដូចជា ៈ size(ដើម្បីកំនត់ទំហំបន្ទាត់), width(ដើម្បីកំនត់ទំហំអោយវាមានប៉ុន្មានភាគរយ), color(កំនត់ពណ៍អោយបន្ទាត់)align(left, center , right) (កំនត់ទីតាំងរបស់បន្ទាត់អោយវានៅខាងណា)។
ឧទាហរណ៏ៈ

នៅពេលបង្ហាញៈ







More Tag


មានTag ជាច្រើនទៀតដែលលោកអ្នកអាចសិក្សា និងស្រាវជ្រាវបន្ថែមៈ TAG THML

ដំណើរទស្សនៈកិច្ចនៅស្ងានីយ៍ទូរទស្សន៍ទទក


សព្វថ្ងៃនេះប្រព័ន្ធផ្សព្វផ្សាយ នៅប្រទេសកម្ពុជាកំពុង តែរីកចំរើនគួរអោយកតសំគាល់ និងមានការចូលរួមយ៉ាងខ្លាំង ពីរ
សំនាក់យុវជន និង ប្រជាជនផងដែរ។ក្នុងនោះផងដែរ គេសង្កេតឃើញមាន ស្ងានីយ៍
ទូរទស្សន៍ជាតិកម្ពុជា ដែលជាទូរទស្សន៍របស់ជាតិ ដែលមានភាពល្បីល្បាញនៅក្នុង
ប្រទេសកម្ពុជា យើងសព្វ ថ្ងៃនេះ ។ទន្ទឹមនិង នេះ នៅថ្ងៃទី២៨ខែ ឧសភា ឆ្នាំ ២០១០មាន
សិស្សផ្នែកទំនាក់ទំនងសង្គម របស់សាលាបច្ចេកទសដុនបូស្កូខេត្ដព្រះសីហនុ បានចុះសិក្សាស្វែងយល់ពីរការផ្សព្វផ្សាយរបស់ ស្ថានីយ៏ទូរទស្សន៍នេះ ផងដែរ ដោយសារតែពួកគាត់យល់ឃើញថា ទទក ជាទូរទស្សន៏របស់ជាតិ ដែលមានបទពិសោធន៏យូរឆ្នាំ និង មានការផ្សព្វផ្សាយ
មានលក្ខណះទូលំទូលាយ សំរាប់ប្រជាជនខ្មែរក្នុងប្រទេស និង ក្រៅប្រទេសផងដែរ ។ លើសពីរនេះ ទៅ ទៀត ស្ថានយ៏ទទក មានកន្លែង និង ការយកព័ត៍មានមានលក្ខណះទូលំទូលាយ ។ក្រុមនិស្សិតរបស់សាលាបច្ចេកទេស
ដុនបូស្កូ បានធ្វើការស្វែងយល់ពីរសារះសំខាន់ របស់ប្រព័ន្ធផ្សព្វផ្សាយ របស់ខ្មែរយើងបច្ចុប្បន្ន និង ស្វែងយល់ពីរដំណើរការនៃ ការចាក់ផ្សាយរបស់ទូរទស្សន៏ និងដំណើរការរបស់ប្រព័ន្ធអេឡិចត្រូនិចផ្សេងៗរបស់ទូរទស្សន៏ ។លោក នួសុវណ្ណា ជាអនុប្រធានបច្ចេកទេសរបស់បានមានប្រសាសរៀបរាប់ពីរសារះសំខាន់របស់ប្រព័ន្ធធីឌីអឹមប៊ី។
ដោយពួកគាត់ស្វែងយល់ពីរដំណើរការប្រព័ន្ធ ធីឌីអឹមប៊ី ដែលជាប្រព័ន្ធមួយ អនុវត្ដក្នុងការផ្សាយរបស់ ទូរទស្សន៏ ។ ក្រោយពីរបានធ្វើការណែនំា ពីរដំនើរការនោះរួចមក សិស្សទាំងអស់ស្វែងយល់បន្ដ ក្នុងការថតជាលក្ខណះការនិយាយសារព័ត៍មាន និងយកប្លង់ក្នុងការថតផងដែរ។ លើសពីរនេះទៅទៀត ក្នុងប្រព័ន្ធផ្សព្វផ្សាយ អ្វីដែលសំខាន់ ហើយមិនអាចចៀសរួច គឺ ការរចនារូបភាព ក្នុងការរចនារូបភាព មានវិធីជាច្រើន ដែល យើងត្រូវតែចេះ និងអនុវត្ដ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយ ព្រោះ ក្នុងការថត តែងមានការខុសឆ្គង ជាពិសេស ការថតវីឌីអូរ យើងត្រូវតែយកមកកាត់តនិងបញ្ចូលសំលេង មុននិង ធ្វើការចាក់ផ្សាយជាសាធារណ ។ សរុបសេចក្ដីមក ក្នុងដំណើរការផ្សាយរបស់ទូរទស្សន៏ទទក ត្រូវមានដំនាក់កាលជាច្រើន និងជាលំដាប់ៗ ។ ហើយដោយសារតែ ទទក ជាស្ថានីយ៏របស់ជាតិ ទទក ធ្វើការផ្សព្វផ្សាយ សំខាន់ទៅលើ ព្រឹត្ដិការណ៏របស់ជាតិ ព្រឹត្ដិការណ៏សង្គមដូចជា ចាស់ជរា គ្រោះធម្មជាតិ គ្រោះទឹកជំនន់ ការបង្កបង្កើនផលជាដើម។ ចំនុចសំខាន់របស់ការផ្សព្វផ្សាយគឺធ្វើយ៉ាងណា អោយបានត្រឹមត្រូវ និងឆាប់រហ័សទាន់ពេលវេលា៕

ដំណើរទស្សនះកិច្ចសិក្សាទៅកាន់កាសែតដើមអម្ពិល


ដំណើរទស្សនៈកិច្ចរបស់ផ្នែកទំនាក់ទំនងសង្គមនៃសាលាបច្ចេកទេសដុនបូស្កូខេត្ដព្រះសីហនុ ក្នុងដំណើរការទស្សនៈកិច្ចនោះមានរយៈពេលបីថ្ងៃ គឺ ចាប់ពីរថ្ងៃទី ២៦រហូតដល់ថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០១០ ។ ដំណើរទស្សនៈកិច្ចនោះ មានសិស្សចូលរួមទាំងអស់ចំនួន ២០ នាក់របស់ផ្នែកទំនាក់ទំនងសង្គម ខេត្ដព្រះសីហនុ។
នៅថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០១០ក្រុមសិស្សសាលាបច្ចេកទេសដុនបូស្កូ បានធ្វើដំនើរចុះកម្មសិក្សា នៅទីស្នាក់ការកាសែតដើមអម្ពិល ដែលជាទីស្នាក់ការកាសែតមួយស្ថិតនៅតាមបន្ដោយផ្លូវ មុនីវង្ស នៅក្បែរក្រសួងព័ត៍មាន ហើយការធ្វើដំនណើរទស្សនៈកិច្ចនោះដែរ មានលោក ទត គឹមសៀន ជាអ្នកដឹកនាំ ក្នុងដំនើរទស្សនៈកិច្ចនោះ ។ ក្នុងដំនើរនោះក្រុមសិស្សទាំងអស់ស្វែងយល់ពីរសារះសំខាន់របស់ប្រព័ន្ធផ្សព្វផ្សាយ និង របៀបនៃការផ្សព្វផ្សាយ របស់ការសែតដើមអម្ពិល ។ និពន្ធនាយករង របស់ទស្សនាវដ្ដី មរកត បានធ្វើការ ពន្យល់ពីរការយកព័ត៍មាននិងការសរសេរព័ត៍មានដែល ត្រូវធ្វើយ៉ាងណាតំរូវតាមតំរូវការរបស់ មិត្ដអ្នកអាន ឲ្យ ល្អ។ គាត់បន្ថែមថា ដំបូងគាត់សរសេរទស្សនាវដ្ដី ជាលក្ខណៈស ខ្មៅ ដោយសារតែមានការគាំទ្រ ពីរ មិត្ដអាន និងបានសំនូមពរអោយ ទស្សនាវដ្ដីមរកត បោះពុម្ភផ្សាយជាលក្ខណពណ័ទាំងអស់ ។ ហើយបន្ទាប់មក ពួកគាត់ក៏បានធ្វើការផ្លាស់ប្ដូរជាលក្ខណៈពណ៍ធម្មជាតិវិញម្ដង។ ការសរសេរអត្ថបទ ផ្ដោតសំខាន់នៅអ្វីដែល ពិតជាក់ស្ដែង និង មានតំលាភាពចំពោះមិត្ដអ្នកអាន និងអ្នកគាំទ្រផងដែរព្រោះការចេញផ្សាយមានលក្ខណៈទូលំទូលាយ ហើយប្រសិនបើ មិត្ដអ្នកអាន សំនូមពរ ចង់បានប្រភេទព័ត៍មានប្រភេទណាច្រើន យើងត្រូវតែយកព័ត៍មាននោះ អោយបាន ជាដាច់ខាត់និងត្រូវបំពេញបំណងរបស់ពួកគាត់ដោយចាត់ទុកអ្នកអានជាស្ដេចនិងគោរពលើមតិយោបល់របស់
ពួកគាត់ បើសិនវាពិតជាត្រឹមត្រូវ។ ដោយឡែក លោកម៉ា យ៉ារិទ្ធ ជាប្រធានគ្រប់គ្រងបច្ចេកទេស និងផ្សព្វផ្សាយរបស់វិទ្យុដើមអម្ពិល បាននិយាយថា អ្នកកាសែតសំខាន់ ការយកព័ត៍មានអោយទាន់ពេលវេលា និងកុំឲ្យព័ត៍មានអស់តំលៃ គឺត្រូវធ្វើយ៉ាងណាអោយការផ្សាយ ទាន់ពេលវេលានិងទាន់សភាពដែលបានកើតឡើង នៃព្រឹត្ដិការណ៍នោះ ។ គាត់បានបន្ថែមថា ក្នុងនាមជាអ្នកកាសែតមិនមែនសំខាន់លើ សំលៀកបំពាក់និងអ្វីខាងក្រៅទេ សំខាន់លើការស្រលាញ់ទួនាទី ជាអ្នកកាសែត និងត្រូវធ្វើយ៉ាងណាព័ត៍មានដែលទទួលបាន គឺត្រឹមត្រូវ និង ធ្វើឲ្យសង្គម ប្រតិកម្មចំពោះព័ត៍មាននោះ ។ ជាពិសេស ការចាក់ផ្សាយព័ត៍មានតាមរយះវិទ្យុ ធ្វើយ៉ាងអោយទាន់ពេលវេលា និង ធ្វើការផ្លាស់ប្ដូរព័ត៍មានជាប្រចាំនៅពេលមានអ្វីថ្មីចូលដល់ ដូចជា ព្រឹត្ដិការណ៍នយោបាយ ព្រឹត្ដិការណ៍សង្គម មានដូចជា បញ្ហាទឹកជំនន់គ្រោះរាំងស្ងួត ជាដើម ។ ព័ត៍មានដែល លើសពីរ២០ នាទី ចាត់ទុកថា ព័ត៍មាននោះគ្មានប្រយោជន៍ ឬ ជាព័ត៍មានស្អុយមិនអាចផ្សព្វផ្សាយបានទេ។
ចុងបញ្ចប់នៃការស្វែងយល់ពីរប្រព័ន្ធផ្សព្វផ្សាយរបស់ការសែតដើមអម្ពិល រួចមក ធ្វើ អោយយើងទាំងអស់គ្នាដឹងថា ប្រព័ន្ធផ្សព្វផ្សាយមានសារះសំខាន់ណាស់សំរាប់យើងទាំងអស់គ្នា។ ក្នុងនាមយើងជា មនុស្សម្នាក់ដែលរស់នៅក្នុងទឹកដី ខ្មែរ គួរចូលរួមជាមួយកិច្ចការផ្សេងៗរបស់សង្គមដើម្បីជួយសង្គម និង ធ្វើអោយសង្គម មានភាពរីកចំរើន ៕

មាតិកា និង ទំព័រផ្សេង

ការបង្កើត ឬរចនាគេហទំព័រលោកអ្នកចាំបាច់ត្រូវចេះ នឹងត្រូវស្វែងយល់ ពីរមុខងាររបស់កូដ HTML ។ តើយើងធ្វើដូចម្ដេចទើបអាចរៀនចេះទៅ? យើងខ្ញុំ
សូមឆ្លើយប្រាប់លោកអ្នកថា ការសិក្សកូដHTML វាមិនមែនជាការស្មុកស្មាញទេ ឥលូវនេះសូមលោក
អ្នក ចាប់ផ្ដើមរៀន ជាមួយយើងខ្ញុំនៅពេលនេះ ដើម្បី
ក្លាយជាអ្នកបង្កើត WEBSITEម្នាក់យ៉ាងប៉ិនប្រសព្វៈ
HTML
LIST
TAG
TABLE
LINK

ឌីណូស័រ



សត្វឌីណូស័រជាសត្វម៉្យាងដែលមានអំនាចជាងគេក្នុងចំនោមពពួកសត្វល្មួននៅលើដី។ពាក្យថាឌីណូ
ស័រមកពីរពាក្យរបស់ក្រិចដែលមានន័យថាៈសត្វល្មូនដែលគួរអោយខ្លាច។ឈ្មោះរបស់ពួកគេត្រូវបាន
បោះប្រាក់កាក់ដោយជីវសាស្រ្ដអង់គ្លេសម្នាក់ឈ្មោះ”រីឆាតអូវេន”ក្នុងឆ្នាំ១៨៤២។ហ្វូស៊ីលដំបូងដែល
ត្រូវបានគេរកឃើញជាលើកដំបូងរបស់ឌីណូស័រគឺមានអាយុប្រហែលជា២៣០លានឆ្នាំកន្លងមកហើយ។
សត្វស្លាបជាច្រើនជាកូនចៅរបស់ Theropodឌីណូស័រ។ឌីណូស័របានផ្លាស់ប្ដូរក្រុមរបស់សត្វជា
ច្រើន។ប៉ាលេអូនតូលូចីស មានត្រូវបានពិសោធន៏យ៉ាងច្បាស់ថា មានជាង៥០០ប្រភេទ។
ខ្លះជាតិណាសី ស៊ីរុក្ខជាតិជាអាហារ ហើយនិងផ្សេងទៀត មំសាសី ដែលជាសត្វដែលស៊ីសាច់ជា
អាហារ។ ឌីណូស័រដែលធំជាងគេបំផុតគឺជាឌីណូស័រដែលស៊ីរុក្ខជាតិជាអាហារ ដូចជាអាប៉ាតូស័ររុស
និង ប៉ាឆីអូស័ររុស។ពួកគេជាសត្វធំជាងគេហើយវាស៊ំទៅនឹងការដើរនៅលើដីក្ដៅ។និងសត្វដែល
ស៊ីរុក្ខជាតិជាអាហារផ្សេងទៀត មានអាវុធពិសេសដើម្បីការពារពួកគេពីរការវាយប្រហាររបស់
ពួកដែលស៊ីសាច់ជាអាហារ។ឧទាហរណ៏ៈដូចជា ត្រីស័ររេថប មានស្នែងបីរនៅលើក្បាលរបស់
សំរាប់ធ្វើជារបាំងការពារ ។អែនឃីលូស័ររុស គឺត្រូវគ្របដណ្ដប់ដោយគ្រោងឆ្អឹង និង
ស្ដេហ្គូស័ររុស មានកណ្ដុយដែលអាចការពារខ្លួនរបស់ពួកគេបាន។ ឌីណូស័រដែលស៊ីសាច់ជា
អាហារ ខ្លួនរបស់ពួកគេត្រូវបានឆ្ពោះទៅផ្ដេក និងមានភាពស្មើរគ្នា គឺអាស្រ័យលើកន្ដុយរបស់វា។
ពពួកខ្លះធំដូចជា ទីរ៉ាណូសស័ររុស និងស្ពីណូស័ររុស ប៉ុន្ដែមានខ្លះដែលតូច ដូចជា ខមសុង
ណាសុស។ ឌីណូស័រតូចៗខ្លះដែលស៊ីសាច់ជាអាហារ ជូនកាលពួកគេអាចធ្វើសមយុទ្ធ
ទៅជាសត្វបក្សី។ហ្វូស៊ីលបក្សី អាឆាពធ័ររីស មានគ្រោងឆ្អឹងដែលបានត្រួតពិនិត្យទៅដូច
ទៅនិងហ្វូស៊ីលរបស់ឌីណូស័រ។មានពពួកល្មួនដែលធំអាចហើរបាន ដែលបានរស់នៅដូច
ឌីណូស័រដទៃទៀតដែរ គឺ ស្ពឺរ៉ូស័រ។ ពួកគេដូចជាឌីណូស័រមួយចំនួន មកពីរការបំបែកក្រុម
នៃពួកល្មូនដែលគេហៅថា អាចូសើស។ មានក្រុមប្រភេទល្មូនធំៗជាច្រើនដែលអាចហែល ដូចជាអ៊ីឆីអូសើស, ព្លេស៊ីអូសើស និងម៉ូសាសើស។
ឌីណូស័រ

គំរូនៃការទំនាក់ទំនង

នៅក្នុងវិទ្យាសាស្ដ្របានផ្ដល់គំនិតនៃកម្មវត្ថុការសិក្សា អ្នកអាចឆ្លើយតបនៅក្នុងគំរូ ប៉ុន្ដែវាអាចផ្លាស់ប្ដូររឺក៏បញ្ជាក់ដោយគំរួ ផ្សេងទៀតនិងការអភិវឌ្ឍន៏នៃវិទ្យាសាស្ដ្រ ។ វិធីដ៏ល្អដែលទទួលគំនិតនៃកម្មបទ ត្រូវបានដាក់រួមគ្នាដោយគំរួផ្សេងគ្នាជាច្រើន។ គំរួទាំងនោះបានមកពីរ សង្គម វប្បធម៍ និងនយោបាយ ប្រវត្ថិសាស្ដ្រ។
់ឧទាហរណ៏ៈ គំរួនៃការទំនាក់ទំនងការអភិវឌ្ឍន៏ដោយសារ លាសស្វែល ដោយសារមកពីរការសិក្សានយោបាយរបស់គាត់។ វាជាចំនុចមានសារៈសំខាន់ដែលប៉ះទង្គិចមនោគមវិទ្យា របស់មេដឹកនាំនយោបាយ។

គំរូនៃការទំនាក់ទំនង

គំរូនៃការទំនាក់ទំនង នៅក្នុងវិទ្យាសាស្ដ្របានផ្ដល់គំនិតនៃកម្មវត្ថុការសិក្សា អ្នកអាចឆ្លើយតបនៅក្នុងគំរូជាច្រើន ប៉ុន្ដែវាអាចផ្លាស់ប្ដូររឺក៏បញ្ជាក់ដោយ គំរូផ្សេងទៀត ជាមួយការអភិវឌ្ឍន៏នៃវិទ្យាសាស្ដ្រ ។ វិធីដ៏ល្អដើម្បីទទួលគំនិតនៃកម្មបទ ត្រូវបានដាក់រួមគ្នា ដោយគំរូផ្សេងៗជាច្រើន។ គំរូមកពីរសង្គម វប្បធម៍ និងនយោបាយ ប្រវត្ថិរូបសង្ខេប។
ឧទាហរណ៏ ៈគំរូនៃការទំនាក់ទំនងការអភិវឌ្ឍន៏ដោយសារៈលាសស្វែល បានមកពីរការសិក្សានយោបាយរបស់គាត់ វាជាកន្លែងដែលមានសារៈសំខាន់ដែលប៉ះទង្គិចមនោគមវិទ្យា ដល់មេដឹកនាំនយោបាយ។​ វាអាចសំរេចបានដែលនិយាយថា ភាពខុសគ្នារវាងសង្គម និង ប្រវត្ថិកាល នៃពេលវេលាដែលអាចបង្កើត គំរូ

ទ្រឹស្ដីការទំនាក់ទំនង





ការទំនាក់ទំនងជាដំណើរការសិក្សានៃវិទ្យាសាស្រ្ដសង្គមដែលបានក្លាយទៅជាចំណាប់អារម្មណ៏
ដ៏អស្ចារ្យ ក្នុងអំឡុង២សតវត្សចុងក្រោយនេះ ពីរព្រោះការទំនាក់ទំនងវាបានផ្សារភ្ជាប់យ៉ាងល្អ
ដើម្បីអភិវឌ្ឍន៏ដល់ផ្នែកជាច្រើនដូចជា សង្គមសាស្រ្ដ ចិត្ដវិទ្យា ទស្សនៈវិជ្ជា ភាសាសាស្រ្ដ សេដ្ឋកិច្ច
បច្ចេកវិទ្យា នយោបាយ ការសិក្សាអំពីរមនុស្សជាតិ និង អ្វីជាច្រើនទៀត ដែលស្ដីអំពីរការទំនាក់ទំនង
អំពីរមនុស្សជាតិ។វាគឺពិតប្រាកដណាស់ ពីរព្រោះមនុស្សមួយចំនួនមានឥទ្ធិពលលើគ្នាទៅវិញទៅមក គឺអាស្រ័យលើការទំនាក់ទំនង។ការទំនាក់ទំនងផ្ទាល់មុខអាចអោយយើងស្គាល់អំពីរចំនុចសំខាន់ៗ
ធម្មតាជាច្រើន នៅក្នុងជីវិតរបស់យើងប្រចាំថ្ងៃ ។សកម្មភាពនៃការអានមេរៀននេះលើអ៊ីនធឺរណែត
ជាព្រឹត្ដិការណ៏នៃ​ការទំនាក់ទំនង ហើយវាបានបង្ហាញជាបណ្ដាញរឺជាសំនាញ់នៃប្រតិកម្មនៃការ
ទំនាក់ទំនងផងដែរ។យើង​និ​ងប​ង្ហាញគំ​រូមួយ​ចំនួនដែលមានការទំនាក់ទំនងទៅនឹង​ទ្រឹស្ដីនៃការ
ទំនាក់ទំនងៈអារីស្ដូត បានបង្កើតគោលការណ៏គំរូនៃការទំនាក់ទំនង ដែលក្នុងនោះមានចំនុចសំខាន់ៗ
បីររួម​មាន៖ អ្នកនិយាយ , អ្នកនាំសារ, និងអ្នកស្ដាប់។គំរូនៃការទំនាក់ទំនងមិនខុសគ្នាប៉ុន្មានទេទៅ
ការទំនាក់ទំនងទូទៅ អាចមិនបញ្ចូលគំរោងការណ៏ធម្មតានេះ វាបានជួយបណ្ដុះគំនិត នៅក្នុង
ទស្សនះវិជ្ជា ដែលអ្នកនិយាយ គឺច្រើនតែជាអ្នកថ្លែងសុន្ទរកថា ដែលជាមនុស្សម្នាក់មានប្រជាប្រិយភាព នៅក្នុងវេទិកា។ វាគឺនៅក្នុងប្រទេសក្រិចបុរាណ ដែលយើងមាននូវការកើតឡើងបានជំហ៊ានដំបូងបំផុត នៃការអភិវឌ្ឍន៏ ក្នុងការថ្លែងសុន្ទរកថា និងសិល្បៈ ក្នុងការនិយាយ។ នៅពេលអ្នកកាសែត មិនទាន់មានការរីចចំរើន មធ្យោបាយដែលអាចដឹងវាបានដូចសព្វថ្ងៃនេះមានតែ ទស្សនះវិទូ , អ្នកនយោបាយ ,អ្នកធ្វើសង្គ្រាម និងសិប្បករដែលជាអ្នកមានចំនេះដឹងខ្ពង់ខ្ពស់ចំពោះការទំនាក់ទំនង
តែប៉ុណ្ណោះ។អ្នកនាំសារ(Messages) គឺជាមតិការដំបូង បំផុតនៃការគិតរបស់មនុស្ស ក្នុងទំរង់ជា ទស្សនះវិជ្ជា , នយោបាយ , ប្រវត្ថិសាស្ដ្រ, និងកវីនិពន្ធ។ ប៉ុន្ដែមុខងាររបស់អ្នកស្ដាប់ (Listener) មានប្រយោជន៏មិនតិចតួចទេ ។ ពួកគេជាសមាជិករបស់ប្រជាពលរដ្ឋ ហើយនិងជាអ្នកប្រជាធិបតេយ្យ
របស់សង្គមក្រិច ។ ទោះជាអារីស្ដូត មិនបានធ្វើអោយមានប្រតិកម្មដូចយើងសព្្វថ្ងៃក៏ដោយ តែការទំនាក់ទំនងរបស់ក្រិចបានក្លាយជាថាមវន្ដ័(ការស្ដាប់) ពីរព្រោះវាបានបញ្ចូលទៅក្នុងការសន្ទនា ដូចដែលយើងបានលើកឡើង ដោយវិធី Maicutic​ និង Socratic។ អ្នកស្ដាប់ពុំបានគិតអំពីរភាព ដែលអាច
ឆ្លើយតបដើម្បីការស្នើសុំ ការប្រឆាំង ហើយនិងគំនិតរបស់អ្នកថ្លែងសុន្ទរកថា។
អានបន្ដៈ

G8


The Group of Eight(G8) គឺជាក្រុមមួយត្រូវបានបង្កើតឡើងដែលក្នុងនោះមានប្រទេសចំនួន៨ ចូលរួមមានៈ​ កាណាដា(Canada),​បារាំង(France),អាល្លឺម៉ង់(Germany),អ៊ីតាលី(Italy),
ជប៉ុន(Japan),រុស្សី(Russia ),អង់គ្លេស(the United Kingdom) និង​​ ​សហរដ្ឋអាមេរិច(the United States)។
គណកម្មការនៃទ្វីមអ៊ឺរ៉ុបបានដាក់ជាតំណាងផងដែរក្នុងគណៈកម្មាធិការ។​​ក្រុមG8មានការប្រជុំ រឺ សន្និសិទជារៀរាល់ឆ្នាំ វាជាការស្រាវជ្រាវពីរនយោបាយ ហើយនិងមានការប្រជុំដ៏ធំមួយ
ក្នុងមួយឆ្នាំម្ដង។ភាពសំខាន់ផ្សេងៗរបស់រដ្ឋនីមួយៗនៃG8 ត្រូវបានរងចាំដល់ពេលមានការប្រជុំធំ។
ប្រទេសនីមួយៗមានតំនែងប្រធានាធិបតេយ្យរបស់ក្រុមខ្លួនក្នុងពេលកំណត់រយៈពេលណាមួយនៃឆ្នាំ។​ប្រទេសដែលមានតំណែងប្រធានាធិបតេយ្យកាន់កាប់ ត្រូវដាក់អ្វីដែលខ្លួនចង់ធ្វើសំរាប់ឆ្នាំ ហើយនិងជាម្ចាស់ផ្ទះសំរាប់ការប្រជុំ។ នៅក្នុងឆ្នាំ២០០៧ តំណែងប្រធានាធិបតេយ្យ
គឺរបស់ប្រទេសអាល្លឺម៉ង់។

សេចក្ដីសង្ខេប(Overview)


G8 មិនត្រូវបានចាត់ទុកជាអង្គការសហប្រជាជាតិនោះទេពីរព្រោះវាមិនមានការគ្រប់គ្រងជាលក្ខណៈរចនាសម្ព័ន្ធ។

នោះមានន័យថាលើកលែងតែប្រធានាធិបតេយ្យ ដែលគ្មានឈ្មោះជាសមាជិកផ្លូវការវាត្រូវបាន

ចាត់ទុកថាស្មើគ្នា។​ការប្រជុំរបស់ពួកគេគឺមិនមានភាពជាក់លាក់។គោលណ៏បំណង

តែមួយគត់គឺដើម្បីប្រមូលប្រធានបទទាំងអស់ និងលក្ខណៈបញ្ហាជាច្រើនដែលបានជាប់ទាក់ទងគ្នា។​មានបញ្ហាជាច្រើនដែលបានរួមប្រមូលផ្ដុំនិងបញ្ហាដែលអាចត្រូវបានធ្វើការ​ពិគ្រោះក្នុង​ការអង្គប្រជុំ រឺសន្និសិទ។ប្រធានបទមួយចំនួនក្នុងការយកមកធ្វើការពិភាក្សាជាសាធារណៈ ក្នុងនោះរួមមានដូចជាៈ សុខភាព(health),ការគោរពច្បាប់(law enforcement), ការងារ(labor),សេដ្ឋកិច្ច(economic)និង​ការអភិវឌ្ឍន៏សង្គម ថាមពល បរិស្ថាន កិច្ចការបរទេស យុត្ដិធម៍ ភេរវនិយម(ភេរវកម្មទាំងឡាយដែលបដិវដ្ដន៏)​និង ពានិជ្ជកម្ម។

Economic Power

ថាមពលសេដ្ឋកិច្ច(Economic Power)








2004 ចំនួនប្រជាជនPopulationGDP

ចំនួនប្រជាជនគិតជាលាននាក់ភាគរយ(%)Billion of dollarsភាគរយ
world6345.1100.039833.6100.0
United stades350.54.612179.930.7
Japan127.82.04749.911.9
Germany82.61.32749.06.3
United Kingdom59.40.92136.45.2
France60.00.91858.74.7
Italy57.60.91503.63.8
Canada31.90.5905.62.3
Russia142.82.3487.31.2
G8855.613.526270.466.1

ការបង្កើតតារាង

នៅក្នុងភាសាHTML យើងក៏អាចបង្កើតតារាងដូចនៅក្នុងMicrosoft word និងExcel ផងដែរ។យើងអាចកំនត់នូវ Attribute ផ្សេងៗដែលយើងត្រូវការ ហើយក៏អាចដាក់បញ្ចូលគ្នារវាង Row and Column​ ដែលយើងតែងហៅថា Merge Cell។

របៀប​បង្កើតតារាង


Syntax:

មូលដ្ថានរបស់តារាង


នៅពេលបង្ហាញៈ
លេខរៀងឈ្មោះភេទ
ពៅ តុលាប្រុស
វង្ស ច័ន្ទរស្មីស្រី

របៀបដាក់ស៊ុម

លេខរៀងឈ្មោះភេទ
ពៅ តុលាប្រុស
វង្ស ច័ន្ទរស្មីស្រី

list

list ជាធាតុយ៉ាងសំខាន់ប្រើសំរាប់រៀបចំអត្ថបទរបស់យើង អោយមានរបៀបរៀបរយ មានការបែងចែកតាមប្រភេទ
ទិន្នន័យដើម្បីឲអ្នកអានងាយយល់និងមើលអត្ថបទរបស់យើង។ នៅក្នុងhtml គេចែកlistជាបីរប្រភេទធំៗគឺៈ
  1. Definition List គឺជាលីសនៅលើគេបង្អស់។

  2. Order List គឺជាលីសដែលមានលំដាប់ច្បាស់លាស់។

  3. Unorder list គឺជាលីសដែលបង្កើតOrder list នៅក្នុង Order list​​ ។

Tag List


ការបង្កើតDefinition List(DL)

នៅពេលបង្ហាញៈ
កូដលីសដូបូងរបស់អ្នក
ត្រង់ទីតាំងនេះអ្នកអាចសរសេរអ្វីដែលអ្នកនិងសរសេរ។
នេះជាលំដាប់បន្ទាប់
ត្រង់នេះក៏ដូចកន្លែងមុនដែរអ្នកអាចសរសេរអ្វីក៏បានតាមកិច្ចការរបស់អ្នក។

ការបង្កើត Order List



នៅពេលបង្ហាញៈ
  1. លេខរៀងទីមួយ
  2. លេខរៀងទីពីរ
  3. លេខរៀងទីបីរ

នៅក្នុងOrder list យើងអាចបង្កើតដោយដាក់ប្រភេទលក្ខណៈនៃលេខរៀងដូចខាងក្រោមៈ

នៅពេលបង្ហាញៈ
  1. លេខរៀងទីមួយ
  2. លេខរៀងទីពីរ
  3. លេខរៀងទីបីរ


នៅពេលបង្ហាញៈ
  1. លេខរៀងទីមួយ
  2. លេខរៀងទីពីរ
  3. លេខរៀងទីបីរ


នៅពេលបង្ហាញៈ
  1. លេខរៀងទីមួយ
  2. លេខរៀងទីពីរ
  3. លេខរៀងទីបីរ


នៅពេលបង្ហាញៈ
  1. លេខរៀងទីមួយ
  2. លេខរៀងទីពីរ
  3. លេខរៀងទីបីរ

ការបង្កើត​ Unorder List

នៅពេលបង្ហាញៈ
  1. លេខរៀងទីមួយ
  2. លេខរៀងទីពីរ
  3. លេខរៀងទីបីរ


នៅពេលបង្ហាញៈ
  • លេខរៀងទីមួយ
  • លេខរៀងទីពីរ
  • លេខរៀងទីបីរ


នៅពេលបង្ហាញៈ
  • លេខរៀងទីមួយ
  • លេខរៀងទីពីរ
  • លេខរៀងទីបីរ


Site Search