ការទំនាក់ទំនងជាដំណើរការសិក្សានៃវិទ្យាសាស្រ្ដសង្គមដែលបានក្លាយទៅជាចំណាប់អារម្មណ៏
ដ៏អស្ចារ្យ ក្នុងអំឡុង២សតវត្សចុងក្រោយនេះ ពីរព្រោះការទំនាក់ទំនងវាបានផ្សារភ្ជាប់យ៉ាងល្អ
ដើម្បីអភិវឌ្ឍន៏ដល់ផ្នែកជាច្រើនដូចជា សង្គមសាស្រ្ដ ចិត្ដវិទ្យា ទស្សនៈវិជ្ជា ភាសាសាស្រ្ដ សេដ្ឋកិច្ច
បច្ចេកវិទ្យា នយោបាយ ការសិក្សាអំពីរមនុស្សជាតិ និង អ្វីជាច្រើនទៀត ដែលស្ដីអំពីរការទំនាក់ទំនង
អំពីរមនុស្សជាតិ។វាគឺពិតប្រាកដណាស់ ពីរព្រោះមនុស្សមួយចំនួនមានឥទ្ធិពលលើគ្នាទៅវិញទៅមក គឺអាស្រ័យលើការទំនាក់ទំនង។ការទំនាក់ទំនងផ្ទាល់មុខអាចអោយយើងស្គាល់អំពីរចំនុចសំខាន់ៗ
ធម្មតាជាច្រើន នៅក្នុងជីវិតរបស់យើងប្រចាំថ្ងៃ ។សកម្មភាពនៃការអានមេរៀននេះលើអ៊ីនធឺរណែត
ជាព្រឹត្ដិការណ៏នៃការទំនាក់ទំនង ហើយវាបានបង្ហាញជាបណ្ដាញរឺជាសំនាញ់នៃប្រតិកម្មនៃការ
ទំនាក់ទំនងផងដែរ។យើងនិងបង្ហាញគំរូមួយចំនួនដែលមានការទំនាក់ទំនងទៅនឹងទ្រឹស្ដីនៃការ
ទំនាក់ទំនងៈអារីស្ដូត បានបង្កើតគោលការណ៏គំរូនៃការទំនាក់ទំនង ដែលក្នុងនោះមានចំនុចសំខាន់ៗ
បីររួមមាន៖ អ្នកនិយាយ , អ្នកនាំសារ, និងអ្នកស្ដាប់។គំរូនៃការទំនាក់ទំនងមិនខុសគ្នាប៉ុន្មានទេទៅ
ការទំនាក់ទំនងទូទៅ អាចមិនបញ្ចូលគំរោងការណ៏ធម្មតានេះ វាបានជួយបណ្ដុះគំនិត នៅក្នុង
ទស្សនះវិជ្ជា ដែលអ្នកនិយាយ គឺច្រើនតែជាអ្នកថ្លែងសុន្ទរកថា ដែលជាមនុស្សម្នាក់មានប្រជាប្រិយភាព នៅក្នុងវេទិកា។ វាគឺនៅក្នុងប្រទេសក្រិចបុរាណ ដែលយើងមាននូវការកើតឡើងបានជំហ៊ានដំបូងបំផុត នៃការអភិវឌ្ឍន៏ ក្នុងការថ្លែងសុន្ទរកថា និងសិល្បៈ ក្នុងការនិយាយ។ នៅពេលអ្នកកាសែត មិនទាន់មានការរីចចំរើន មធ្យោបាយដែលអាចដឹងវាបានដូចសព្វថ្ងៃនេះមានតែ ទស្សនះវិទូ , អ្នកនយោបាយ ,អ្នកធ្វើសង្គ្រាម និងសិប្បករដែលជាអ្នកមានចំនេះដឹងខ្ពង់ខ្ពស់ចំពោះការទំនាក់ទំនង
តែប៉ុណ្ណោះ។អ្នកនាំសារ(Messages) គឺជាមតិការដំបូង បំផុតនៃការគិតរបស់មនុស្ស ក្នុងទំរង់ជា ទស្សនះវិជ្ជា , នយោបាយ , ប្រវត្ថិសាស្ដ្រ, និងកវីនិពន្ធ។ ប៉ុន្ដែមុខងាររបស់អ្នកស្ដាប់ (Listener) មានប្រយោជន៏មិនតិចតួចទេ ។ ពួកគេជាសមាជិករបស់ប្រជាពលរដ្ឋ ហើយនិងជាអ្នកប្រជាធិបតេយ្យ
របស់សង្គមក្រិច ។ ទោះជាអារីស្ដូត មិនបានធ្វើអោយមានប្រតិកម្មដូចយើងសព្្វថ្ងៃក៏ដោយ តែការទំនាក់ទំនងរបស់ក្រិចបានក្លាយជាថាមវន្ដ័(ការស្ដាប់) ពីរព្រោះវាបានបញ្ចូលទៅក្នុងការសន្ទនា ដូចដែលយើងបានលើកឡើង ដោយវិធី Maicutic និង Socratic។ អ្នកស្ដាប់ពុំបានគិតអំពីរភាព ដែលអាច
ឆ្លើយតបដើម្បីការស្នើសុំ ការប្រឆាំង ហើយនិងគំនិតរបស់អ្នកថ្លែងសុន្ទរកថា។
អានបន្ដៈ






0 comments:
Post a Comment