Blogger news

Share/Bookmark

G8


The Group of Eight(G8) គឺជាក្រុមមួយត្រូវបានបង្កើតឡើងដែលក្នុងនោះមានប្រទេសចំនួន៨ ចូលរួមមានៈ​ កាណាដា(Canada),​បារាំង(France),អាល្លឺម៉ង់(Germany),អ៊ីតាលី(Italy),
ជប៉ុន(Japan),រុស្សី(Russia ),អង់គ្លេស(the United Kingdom) និង​​ ​សហរដ្ឋអាមេរិច(the United States)។
គណកម្មការនៃទ្វីមអ៊ឺរ៉ុបបានដាក់ជាតំណាងផងដែរក្នុងគណៈកម្មាធិការ។​​ក្រុមG8មានការប្រជុំ រឺ សន្និសិទជារៀរាល់ឆ្នាំ វាជាការស្រាវជ្រាវពីរនយោបាយ ហើយនិងមានការប្រជុំដ៏ធំមួយ
ក្នុងមួយឆ្នាំម្ដង។ភាពសំខាន់ផ្សេងៗរបស់រដ្ឋនីមួយៗនៃG8 ត្រូវបានរងចាំដល់ពេលមានការប្រជុំធំ។
ប្រទេសនីមួយៗមានតំនែងប្រធានាធិបតេយ្យរបស់ក្រុមខ្លួនក្នុងពេលកំណត់រយៈពេលណាមួយនៃឆ្នាំ។​ប្រទេសដែលមានតំណែងប្រធានាធិបតេយ្យកាន់កាប់ ត្រូវដាក់អ្វីដែលខ្លួនចង់ធ្វើសំរាប់ឆ្នាំ ហើយនិងជាម្ចាស់ផ្ទះសំរាប់ការប្រជុំ។ នៅក្នុងឆ្នាំ២០០៧ តំណែងប្រធានាធិបតេយ្យ
គឺរបស់ប្រទេសអាល្លឺម៉ង់។

សេចក្ដីសង្ខេប(Overview)


G8 មិនត្រូវបានចាត់ទុកជាអង្គការសហប្រជាជាតិនោះទេពីរព្រោះវាមិនមានការគ្រប់គ្រងជាលក្ខណៈរចនាសម្ព័ន្ធ។

នោះមានន័យថាលើកលែងតែប្រធានាធិបតេយ្យ ដែលគ្មានឈ្មោះជាសមាជិកផ្លូវការវាត្រូវបាន

ចាត់ទុកថាស្មើគ្នា។​ការប្រជុំរបស់ពួកគេគឺមិនមានភាពជាក់លាក់។គោលណ៏បំណង

តែមួយគត់គឺដើម្បីប្រមូលប្រធានបទទាំងអស់ និងលក្ខណៈបញ្ហាជាច្រើនដែលបានជាប់ទាក់ទងគ្នា។​មានបញ្ហាជាច្រើនដែលបានរួមប្រមូលផ្ដុំនិងបញ្ហាដែលអាចត្រូវបានធ្វើការ​ពិគ្រោះក្នុង​ការអង្គប្រជុំ រឺសន្និសិទ។ប្រធានបទមួយចំនួនក្នុងការយកមកធ្វើការពិភាក្សាជាសាធារណៈ ក្នុងនោះរួមមានដូចជាៈ សុខភាព(health),ការគោរពច្បាប់(law enforcement), ការងារ(labor),សេដ្ឋកិច្ច(economic)និង​ការអភិវឌ្ឍន៏សង្គម ថាមពល បរិស្ថាន កិច្ចការបរទេស យុត្ដិធម៍ ភេរវនិយម(ភេរវកម្មទាំងឡាយដែលបដិវដ្ដន៏)​និង ពានិជ្ជកម្ម។

0 comments:

Site Search